យេរេមា 7:16-18

យេរេមា 7:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សម្រាប់​អ្នក​រាល់​គ្នា កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​យើង​ជំនួស​គេ​ឲ្យ​សោះ ព្រោះ​យើង​មិន​ព្រម​ស្តាប់​អ្នក​ទេ។ តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា ហើយ​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ? គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង ហើយ​ពួក​ស្រីៗ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត នេះ​ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​ក្តៅ។

ចែក​រំលែក
អាន យេរេមា 7