យេរេមា 46:27
យេរេមា 46:27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តឡើយ ដ្បិតមើល៍ យើងនឹងជួយសង្គ្រោះអ្នក ឲ្យបានរួចពីទីឆ្ងាយ ហើយពូជអ្នកចេញពីស្រុក ដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
យេរេមា 46:27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម! យើងនឹងសង្គ្រោះអ្នកឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នក ពីស្រុកដែលគេជាប់ជាឈ្លើយ។ កូនចៅយ៉ាកុបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
យេរេមា 46:27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តឡើយ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ឲ្យបានរួចពីទីឆ្ងាយ ហើយពូជឯងចេញពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ