យេរេមា 44:16-17
យេរេមា 44:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនស្តាប់តាមទេ។ គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង បុព្វបុរសយើង និងពួកស្តេច ពួកមន្ត្រីរបស់យើងនៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាសោះ។
យេរេមា 44:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។ យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
យេរេមា 44:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយនឹងច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង ពួកព្ធយុកោយើង នឹងពួកស្តេច ហើយពួកចៅហ្វាយរបស់យើង នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ហើយក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាឡើយ