យេរេមា 44:1-17
យេរេមា 44:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងថាផ្នេស ក្រុងណូប និងនៅស្រុកប៉ាត្រូសដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។ ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។ តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្ដេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។ យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។ ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។ អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមាវិញថា៖ «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។ យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
យេរេមា 44:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលដែលមកដល់ហោរាយេរេមា ពីដំណើរពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកអេស៊ីព្ទ គឺត្រង់មីកដុល ថាផ្នេស ណូព និងនៅស្រុកប៉ាត្រូស ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «អ្នករាល់គ្នាបានឃើញគ្រប់សេចក្ដីអាក្រក់ ដែលយើងបាននាំមកលើក្រុងយេរូសាឡិម និងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើល៍! សព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ជាការដែលនាំឲ្យយើងខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬអ្នករាល់គ្នា ឬបុព្វបុរសអ្នក មិនបានស្គាល់ផង។ ប៉ុន្តែ យើងបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើងឲ្យមកឯអ្នករាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា "ឱសូមកុំធ្វើការគួរខ្ពើម ដែលយើងស្អប់នេះឡើយ"។ ប៉ុន្តែ គេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ។ ហេតុនោះបានជាកំហឹង និងសេចក្ដីក្រោធរបស់យើងបានចាកចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម។ ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ»។ ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ? ជាការដែលកាត់ពួកអ្នករាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង និងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ។ ហេតុអ្វីដៃអ្នករាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យយើងខឹង? ដូចជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលអ្នករាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលកាត់អ្នករាល់គ្នាចេញ ហើយឲ្យអ្នករាល់គ្នាត្រឡប់ជាទីផ្ដាសា និងជាទីត្មះតិះដៀល នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី។ តើអ្នករាល់គ្នាភ្លេច ពីអំពើអាក្រក់បុព្វបុរសរបស់អ្នក អំពើអាក្រក់របស់ពួកស្តេចយូដា និងប្រពន្ធរបស់គេ ព្រមទាំងអំពើអាក្រក់របស់ខ្លួនអ្នក និងប្រពន្ធរបស់អ្នករាល់គ្នា ដែលបានប្រព្រឹត្តនៅក្នុងស្រុកយូដា និងនៅតាមផ្លូវក្រុងយេរូសាឡិមហើយឬ? រហូតមកដល់សព្វថ្ងៃនេះ អ្នករាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិច្បាប់របស់យើង ដែលយើងបានដាក់នៅមុខអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាផង»។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា សម្រាប់ជាការអាក្រក់ គឺដើម្បីកាត់ពួកយូដាទាំងអស់ចេញ។ យើងនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីង គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់ គេនឹងស្លាប់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំបំផុត។ ដោយសារដាវ និងអំណត់ គេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ហើយជាទីប្រមាថមើលងាយ។ ដ្បិតយើងនឹងធ្វើទោសដល់ពួកអ្នកដែលស្នាក់នៅក្នុងស្រុកអេស៊ីព្ទនេះ ដូចជាយើងបានធ្វើទោសដល់ក្រុងយេរូសាឡិម ដោយដាវគ្រោះទុរ្ភិក្ស និងអាសន្នរោគដែរ ហេតុនោះបានជាក្នុងសំណល់ពួកយូដា ដែលបានមកអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ គ្មានអ្នកណាមួយរួចខ្លួន ឬសល់នៅ ដើម្បីវិលទៅក្នុងស្រុកយូដា ដែលគេប្រាថ្នាចង់ត្រឡប់ទៅអាស្រ័យនៅនោះឡើយ ដ្បិតនឹងគ្មានអ្នកណាវិលទៅវិញសោះ លើកតែពួកអ្នកដែលនឹងរត់រួចបានប៉ុណ្ណោះ»។ ពេលនោះ មនុស្សទាំងប៉ុន្មានដែលដឹងថា ប្រពន្ធខ្លួនធ្លាប់ដុតកំញានថ្វាយដល់ព្រះដទៃ និងពួកស្រីៗទាំងអស់ដែលឈរនៅទីនោះ ជាជំនុំយ៉ាងធំ គឺបណ្ដាមនុស្សដែលអាស្រ័យនៅត្រង់ប៉ាត្រូសក្នុងស្រុកអេស៊ីព្ទ គេឆ្លើយទៅហោរាយេរេមាថា៖ «ពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនស្តាប់តាមទេ។ គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង បុព្វបុរសយើង និងពួកស្តេច ពួកមន្ត្រីរបស់យើងនៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាសោះ។
យេរេមា 44:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងថាផ្នេស ក្រុងណូប និងនៅស្រុកប៉ាត្រូសដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ ហេតុការណ៍ទាំងនេះកើតមានមកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។ ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។ តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្ដេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។ យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។ ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្ដី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។ អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមាវិញថា៖ «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។ យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
យេរេមា 44:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូល ដែលមកដល់យេរេមា ពីដំណើរពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកអេស៊ីព្ទ គឺត្រង់មីកដុល ថាផ្នេស ណូព ហើយនៅស្រុកប៉ាត្រូសថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នាបានឃើញគ្រប់ទាំងសេចក្ដីអាក្រក់ ដែលអញបាននាំមកលើក្រុងយេរូសាឡិម នឹងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើលសព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្តជាការដែលនាំឲ្យអញខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬឯងរាល់គ្នា ឬពួកព្ធយុកោឯង មិនបានស្គាល់ផង ប៉ុន្តែអញបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់អញឲ្យមកឯឯងរាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា ឱសូមកុំធ្វើការគួរខ្ពើម ដែលអញស្អប់នេះឡើយ តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីនឹងបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ ហេតុនោះបានជាសេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញបានចាក់ចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន នឹងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ ហេតុនោះឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ហេតុអ្វីបានឯងរាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ ជាការដែលនឹងកាត់ពួកឯងរាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង នឹងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ ដោយដៃឯងរាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យអញខឹង គឺជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលឯងរាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលនឹងកាត់ឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រឡប់ជាទីផ្តាសា នឹងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី តើឯងរាល់គ្នាបានភ្លេចអំពើអាក្រក់របស់ពួកព្ធយុកោឯង ហើយអំពើអាក្រក់របស់ពួកស្តេចយូដា នឹងភរិយារបស់គេ ព្រមទាំងអំពើអាក្រក់ដែលខ្លួនឯងរាល់គ្នា នឹងប្រពន្ធរបស់ឯងរាល់គ្នាបានប្រព្រឹត្តផង គឺជាការដែលគ្រប់គ្នាបានធ្វើនៅក្នុងស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទាំងប៉ុន្មានឬអី ដរាបដល់សព្វថ្ងៃនេះ ឯងរាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងបញ្ញត្តច្បាប់របស់អញ ដែលអញបានដាក់នៅមុខឯងរាល់គ្នា នឹងពួកព្ធយុកោរបស់ឯងរាល់គ្នាផង។ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា សំរាប់ជាការអាក្រក់ គឺដើម្បីនឹងកាត់ពួកយូដាទាំងអស់ចេញ អញនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តនឹងទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីងទៅ គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ នឹងអំណត់អត់ គេនឹងស្លាប់ទៅ ចាប់តាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ដោយសារដាវ នឹងអំណត់អត់ នោះគេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង នឹងជាទីផ្តាសា ហើយជាទីប្រមាថមើលងាយ ដ្បិតអញនឹងធ្វើទោសដល់ពួកអ្នក ដែលស្នាក់នៅក្នុងស្រុកអេស៊ីព្ទនេះ ដូចជាអញបានធ្វើទោសដល់ក្រុងយេរូសាឡិម ដោយដាវ អំណត់អត់ នឹងអាសន្នរោគដែរ ដល់ម៉្លេះបានជាក្នុងសំណល់ពួកយូដា ដែលបានមកអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងគ្មានអ្នកណាមួយរួចខ្លួនឬសល់នៅ ដើម្បីនឹងវិលទៅក្នុងស្រុកយូដា ដែលគេប្រាថ្នាចង់ត្រឡប់ទៅអាស្រ័យនៅនោះឡើយ ដ្បិតនឹងគ្មានអ្នកណាវិលទៅវិញសោះ លើកតែពួកអ្នកដែលនឹងរត់រួចបានប៉ុណ្ណោះ។ ឯបណ្តាមនុស្សទាំងប៉ុន្មានដែលដឹងថា ប្រពន្ធខ្លួនធ្លាប់ដុតកំញានថ្វាយដល់ព្រះដទៃ នឹងពួកស្រីៗទាំងអស់ដែលឈរនៅទីនោះ ជាជំនុំយ៉ាងធំ គឺបណ្តាមនុស្សដែលអាស្រ័យនៅត្រង់ប៉ាត្រូសក្នុងស្រុកអេស៊ីព្ទ គេឆ្លើយដល់យេរេមាថា ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយនឹងច្រួចដង្វាយច្រួចថ្វាយទ្រង់ដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង ពួកព្ធយុកោយើង នឹងពួកស្តេច ហើយពួកចៅហ្វាយរបស់យើង នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ហើយក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាឡើយ