យេរេមា 42:11-12
យេរេមា 42:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំខ្លាចស្ដេចស្រុកបាប៊ីឡូន ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី កុំខ្លាចឲ្យសោះ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។ យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូន អាណិតមេត្តាដល់អ្នករាល់គ្នា ហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាវិលមក រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
យេរេមា 42:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា "កុំខ្លាចចំពោះស្តេចបាប៊ីឡូន ដែលអ្នករាល់គ្នាកំពុងតែខ្លាចនោះ កុំខ្លាចគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នករាល់គ្នា ហើយនឹងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់គេ។ យើងនឹងប្រោសមេត្តាដល់អ្នករាល់គ្នា ដើម្បីឲ្យគេបានអាណិតអ្នក ហើយឲ្យត្រឡប់ទៅឯស្រុករបស់អ្នករៀងខ្លួនវិញ"។
យេរេមា 42:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់គេ អញនឹងប្រោសមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបានអាណិតឯង ហើយឲ្យត្រឡប់ទៅឯស្រុករបស់ឯងរៀងខ្លួនវិញ