យេរេមា 40:3-4
យេរេមា 40:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា ដូច្នេះមើល នៅថ្ងៃនេះខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបំរុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ
យេរេមា 40:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ពីព្រោះអ្នករាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ហើយមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុនោះបានជាការនេះកើតដល់អ្នករាល់គ្នា។ ដូច្នេះ មើល៍! នៅថ្ងៃនេះ ខ្ញុំដោះច្រវាក់ចេញពីដៃអ្នក ប្រសិនបើអ្នកចូលចិត្តទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបម្រុងអ្នកដោយល្អ តែបើមិនពេញចិត្តទៅឯស្រុកបាប៊ីឡូនជាមួយខ្ញុំទេ នោះតាមតែចិត្តចុះ ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតថាស្រួល ហើយគួរឲ្យអ្នកទៅ អ្នកទៅចុះ។
យេរេមា 40:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងលោកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃលោក។ ប្រសិនបើលោកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងលោក តែបើលោកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងមូលស្ថិតនៅចំពោះមុខលោកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែលោកពេញចិត្ត»។