យេរេមា 4:1-2
យេរេមា 4:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើអ្នកមករកយើង ហើយលះបង់អំពើគួរស្អប់ខ្ពើម ចេញពីមុខយើង នោះអ្នករាល់គ្នាមិនត្រូវបំបរបង់ទេ ហើយបើអ្នកស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។
យេរេមា 4:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ៊ីស្រាអែលអើយ ប្រសិនបើអ្នកចង់វិលមកវិញ ចូរវិលមករកយើងចុះ! ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើម ចេញពីមុខយើង នោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅ ទៀតហើយ។ ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជាជាតិទាំងឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
យេរេមា 4:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើឯងរាល់គ្នានឹងវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើឯងនឹងមកឯអញវិញ ហើយនឹងលះបង់អំពើគួរស្អប់ខ្ពើមរបស់ឯងចេញពីមុខអញទៅ នោះឯងរាល់គ្នាមិនត្រូវបំបរបង់ទេ ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។