យេរេមា 33:6-7
យេរេមា 33:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! យើងនឹងនាំសុខភាព និងការប្រោសឲ្យជាដល់ស្រុកនោះ យើងនឹងប្រោសគេ ហើយបង្ហាញសេចក្ដីចម្រុងចម្រើន និងសេចក្ដីសុខសាន្តជាបរិបូរឲ្យគេឃើញ។ យើងនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
យេរេមា 33:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។ យើងនឹងស្ដារស្រុកយូដា និងស្រុកអ៊ីស្រាអែល យើងនឹងឲ្យប្រជាជនរស់នៅដូចដើមឡើងវិញ។
យេរេមា 33:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល អញនឹងនាំសេចក្ដីសុខស្រួល នឹងការរំងាប់រោគមកដល់ ហើយនឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្ដីសុខ នឹងសេចក្ដីពិតជាបរិបូរឲ្យគេឃើញ អញនឹងធ្វើឲ្យពួកយូដា នឹងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម