យេរេមា 33:2-3
យេរេមា 33:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ ព្រះអម្ចាស់ដែលបានសូនផែនដី ហើយដាក់ឲ្យនៅមាំមួន ឥតរង្គើ ព្រះអង្គដែលមានព្រះនាមថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្តែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
យេរេមា 33:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាដែលបានបង្កើតផែនដី គឺព្រះយេហូវ៉ាដែលបានជបសូនមក ដើម្បីតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
យេរេមា 33:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង