យេរេមា 31:31-32
យេរេមា 31:31-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យេរេមា 31:31-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងចងសម្ពន្ធមេត្រីថ្មីជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
យេរេមា 31:31-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកព្ធយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេផ្តាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ