យេរេមា 31:16-17
យេរេមា 31:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម ព្រោះកូនចៅរបស់នាងវិលត្រឡប់មក ទឹកដីរបស់ខ្លួនវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 31:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទប់សំឡេងអ្នកមិនឲ្យយំ និងភ្នែកអ្នកមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ កិច្ចការរបស់អ្នកនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ។ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលថា៖ មានសេចក្ដីសង្ឃឹមសម្រាប់ចុងបំផុតរបស់អ្នក កូនចៅអ្នកនឹងវិលមកព្រំដែនរបស់គេវិញ។
យេរេមា 31:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ នឹងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលថា មានសេចក្ដីសង្ឃឹមសំរាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ