យេរេមា 3:12
យេរេមា 3:12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងមិនក្រោធជាដរាបឡើយ»។
យេរេមា 3:12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖ អ៊ីស្រាអែលសាវាអើយ ចូរវិលមកវិញ យើងនឹងមិនប្រកាន់ទោសនាងទៀតទេ ដ្បិតយើងមានមេត្តាករុណា យើងមិនចងកំហឹងរហូតតទៅឡើយ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 3:12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ អញនឹងមិនបំភ័យឯងដោយទឹកមុខអញទេ ដ្បិតអញមានសេចក្ដីមេត្តា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនក្រោធជាដរាបឡើយ