យេរេមា 11:8
យេរេមា 11:8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែគេមិនបានស្តាប់តាមទេ ក៏មិនបានផ្ទៀងត្រចៀកផង គឺបានប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់គេរៀងខ្លួនវិញ ហេតុនោះ យើងបាននាំគ្រប់ទាំងពាក្យនៃសេចក្ដីសញ្ញានេះមកលើគេ គឺជាសេចក្ដីដែលយើងបានបង្គាប់ឲ្យគេប្រព្រឹត្តតាម តែគេមិនបានប្រព្រឹត្តតាមសោះ»។
យេរេមា 11:8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធមេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។
យេរេមា 11:8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែគេមិនបានស្តាប់តាមទេ ក៏មិនបានផ្ទៀងត្រចៀកផង គឺបានប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់គេរៀងខ្លួនវិញ ហេតុនោះអញបាននាំគ្រប់ទាំងពាក្យនៃសេចក្ដីសញ្ញានេះមកលើគេ គឺជាសេចក្ដីដែលអញបានបង្គាប់ឲ្យគេប្រព្រឹត្តតាម តែគេមិនបានប្រព្រឹត្តតាមសោះ។