ចៅហ្វាយ 7:5-6
ចៅហ្វាយ 7:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកក៏នាំបណ្ដាជនចុះទៅក្នុងទឹក រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់គេឌានថា៖ «អស់អ្នកណាដែលលិឍទឹកនឹងអណ្ដាតដូចឆ្កែ នោះត្រូវញែកដោយឡែក ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវញែកដោយឡែកដែរ»។ ឯមនុស្សដែលលិឍទឹកដោយក្បង់នឹងដៃ មានចំនួនបីរយនាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទឹកទាំងអស់។
ចៅហ្វាយ 7:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគេឌានក៏នាំពលទ័ពចុះទៅមាត់ស្ទឹង រួចព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ត្រូវញែកទាហានដែលផឹកទឹកដូចឆ្កែ ចេញពីពួកអ្នកដែលលុតជង្គង់ផឹក»។ ពេលនោះ មានមនុស្សបីរយនាក់បានក្បង់ទឹកផឹក រីឯអ្នកដទៃទៀតគេលុតជង្គង់ផឹក។
ចៅហ្វាយ 7:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះលោកក៏នាំគេចុះទៅឯទឹក រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថា បណ្តាអស់អ្នកណាដែលលិទ្ធទឹកនឹងអណ្តាតដូចជាឆ្កែ នោះត្រូវដាក់ទុកនៅដោយខ្លួន ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវដាក់ដោយខ្លួនដែរ ឯពួកមនុស្សដែលលិទ្ធទឹកដោយក្បង់នឹងដៃ នោះមានចំនួនជា៣០០នាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទាំងអស់