ចៅហ្វាយ 4:14-16
ចៅហ្វាយ 4:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ដេបូរ៉ាមានប្រសាសន៍ទៅកាន់បារ៉ាកថា៖ «ចូរក្រោកឡើង! ដ្បិតនេះជាថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ តើព្រះយេហូវ៉ាមិនបានយាងនាំមុខលោកទេឬ?» ដូច្នេះ បារ៉ាកក៏ចុះពីភ្នំតាបោរ មានទាំងមនុស្សមួយម៉ឺននាក់ទៅជាមួយ។ ព្រះយេហូវ៉ាបំបាក់ទ័ពស៊ីសេរ៉ា និងរទេះទាំងប៉ុន្មានរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក។ ស៊ីសេរ៉ាក៏ចុះពីរទេះរបស់លោក ហើយរត់គេចខ្លួនទៅ។ បារ៉ាកក៏ដេញតាមរទេះ និងទ័ពរបស់សត្រូវ រហូតដល់ហារ៉ូសែត-កូយីម ហើយពលទ័ពទាំងប៉ុន្មានរបស់ស៊ីសេរ៉ា ក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ម្នាក់ឡើយ។
ចៅហ្វាយ 4:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ ព្រះអម្ចាស់ផ្ទាល់យាងនាំមុខលោក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយលោកដែរ។ ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ព្រមទាំងរទេះចម្បាំង និងពលទាហានទាំងអស់របស់គាត់បាក់ទ័ព នៅមុខលោកបារ៉ាក់។ លោកស៊ីសេរ៉ាបោះបង់ចោលរទេះចម្បាំងរបស់គាត់ ហើយរត់គេចខ្លួនទៅ។ លោកបារ៉ាក់ដេញតាមរទេះចម្បាំង និងកងទ័ពខ្មាំង រហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។
ចៅហ្វាយ 4:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯដេបូរ៉ា នាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះបារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា នឹងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ តែបារ៉ាកចេះតែដេញតាមរទេះ នឹងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។