ចៅហ្វាយ 16:30
ចៅហ្វាយ 16:30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។
ចៅហ្វាយ 16:30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រួចលោកស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយលោកមានចំនួនច្រើនជាងអ្នក ដែលលោកបានសម្លាប់កាលពីនៅមានជីវិតទៅទៀត។
ចៅហ្វាយ 16:30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគាត់ថា សូមឲ្យខ្ញុំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ នោះគាត់ប្រឹងរួបយោលខ្លួនពេញកំឡាំង ហើយរោងនោះបានរលំមកលើពួកមេ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ដែលនៅក្នុងទីនោះផង ដូច្នេះពួកមនុស្សដែលគាត់ធ្វើឲ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នក ដែលគាត់បានសំឡាប់ពីកាលនៅរស់ទៅទៀត