ចៅហ្វាយ 16:28
ចៅហ្វាយ 16:28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សាំសុនអំពាវនាវរកព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមនឹកចាំពីទូលបង្គំ ឱព្រះអើយ សូមចម្រើនកម្លាំងទូលបង្គំតែម្តងនេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹកពួកភីលីស្ទីន ដោយព្រោះភ្នែកទាំងពីររបស់ទូលបង្គំ»។
ចៅហ្វាយ 16:28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំសុនអង្វររកព្រះអម្ចាស់ថា៖ «ឱព្រះជាអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! ព្រះជាម្ចាស់អើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ទូលបង្គំម្ដងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យទូលបង្គំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។
ចៅហ្វាយ 16:28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ សាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង