យ៉ាកុប 4:7-10

យ៉ាកុប 4:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។ ចូរ​មាន​ទុក្ខ ហើយ​យំ​សោយ​សោក​ចុះ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​បែ្រ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ នោះ​ព្រះអង្គ​នឹង​យាង​មក​ជិត​បងប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ*​ទៅ! មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង! ចូរ​ទទួល​ស្គាល់​ថា​ខ្លួន​ធ្លាក់​ដល់​កម្រិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង ចូរ​ឲ្យ​មាន​សេចក្ដី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្ដី​អំណរ​ទៅ​ជា​សេចក្ដី​ព្រួយ​វិញ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។

ចែក​រំលែក
អាន យ៉ាកុប 4

យ៉ាកុប 4:7-10

យ៉ាកុប 4:7-10 គខបយ៉ាកុប 4:7-10 គខបយ៉ាកុប 4:7-10 គខបយ៉ាកុប 4:7-10 គខប