យ៉ាកុប 2:14-17

យ៉ាកុប 2:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? ប្រសិន​បើ​បងប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​ខ្ញុំ​អើយ បើ​អ្នក​ណា​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​បែប​នោះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឬ? ប្រសិន‌បើ​មាន​បង‌ប្អូន​ប្រុស​ស្រី​ណា​ម្នាក់​នៅ​អាក្រាត ហើយ​ខ្វះ​អាហារ​បរិ‌ភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពោល​ទៅ​អ្នក​នោះ​ថា «សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត សូម​ឲ្យ​បាន​កក់​ក្តៅ ហើយ​ឲ្យ​បាន​ឆ្អែត​ចុះ!» តែ​មិន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​កាយ​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី? រី​ឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​តែ​ថ្ងៃ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ‌សាន្ត សូម​ឲ្យ​បាន​កក់‌ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង

ចែក​រំលែក
អាន យ៉ាកុប 2