អេសាយ 65:20
អេសាយ 65:20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅ ឲ្យពេញកំណត់អាយុទៀតដែរ ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹមមួយរយឆ្នាំ នោះនឹងត្រូវបណ្ដាសាវិញ។
អេសាយ 65:20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងនោះ ក៏លែងមានទារករស់បានតែ បួនដប់ថ្ងៃទៀតដែរ ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង អ្នកដែលស្លាប់ក្មេងជាងគេ មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំ គេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។
អេសាយ 65:20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅឲ្យពេញកំណត់អាយុ តទៅទៀត ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុ១០០ឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹម១០០ឆ្នាំ នោះនឹងត្រូវបណ្តាសាវិញ