អេសាយ 63:9
អេសាយ 63:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
អេសាយ 63:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រប់ពេលពួកគេមានអាសន្ន ព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺព្រះអង្គបានសង្គ្រោះពួកគេ ដោយផ្ទាល់ព្រះអង្គ។ ព្រះអង្គបានលោះពួកគេ ដោយព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
អេសាយ 63:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។