អេសាយ 62:6-7
អេសាយ 62:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ ហើយកុំឲ្យទ្រង់នៅទំនេរឲ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី
អេសាយ 62:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ ហើយកុំឲ្យព្រះអង្គនៅទំនេរឲ្យសោះ ដរាបដល់ព្រះអង្គបានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី។
អេសាយ 62:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។ អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ រហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹម ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ