អេសាយ 62:11-12
អេសាយ 62:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល៍ សេចក្ដីសង្គ្រោះរបស់អ្នកបានមកដល់ហើយ ព្រះអង្គយករង្វាន់មកជាមួយ ហើយសំណងរបស់ព្រះអង្គក៏នាំមុខទៅ។ គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាប្រោសលោះ នោះអ្នកនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវចោលឡើយ។
អេសាយ 62:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ: ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក ដែលព្រះអង្គបានលោះមកជាមួយផង ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។ គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។ រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា ទីក្រុងបណ្ដូលចិត្ត ក្រុងដែលគេមិនបោះបង់ចោល។
អេសាយ 62:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល សេចក្ដីសង្គ្រោះរបស់ឯងបានមកដល់ហើយ មើល ទ្រង់យករង្វាន់មកជាមួយ ហើយសំណងរបស់ទ្រង់ក៏នាំមុខទៅ គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។