អេសាយ 62:1-2
អេសាយ 62:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះយើងមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម យើងមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានភ្លឺដូចជាពន្លឺភ្លើង។ នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់អ្នក ហើយសេចក្ដីទាំងឡាយនឹងឃើញសិរីល្អរបស់អ្នកដែរ អ្នកនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឧស្ឋនៃព្រះយេហូវ៉ាសម្រេចឲ្យ។
អេសាយ 62:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះអញមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម នោះអញមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីនៃពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានដូចជាចង្កៀងដែលឆេះ នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់ឯង ហើយស្ដេចទាំងឡាយនឹងឃើញសិរីល្អរបស់ឯងដែរ ឯងនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឱស្ឋនៃព្រះយេហូវ៉ានឹងសំរេចឲ្យ
អេសាយ 62:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមឡើយ ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ ពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ យ៉ាងច្បាស់ដូចពន្លឺភ្លើង។ ពេលនោះ ប្រជាជាតិនានានឹងឃើញ សេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង របស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។