អេសាយ 60:2-3
អេសាយ 60:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។ អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់អ្នក ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីអ្នក ក្នុងកាលដែលអ្នករះឡើង។
អេសាយ 60:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មើល! ផែនដីទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមក ដូចថ្ងៃរះចាំងលើអ្នកដែរ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែល ចាំងចេញពីអ្នកដែរ។
អេសាយ 60:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង