អេសាយ 60:19-20
អេសាយ 60:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេ ហើយនៅពេលយប់ អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ ព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។ ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្ដង្គតទៀតឡើយ ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ រីឯពេលវេលាដែលអ្នកកាន់ទុក្ខ ក៏ចប់សព្វគ្រប់ហើយ។
អេសាយ 60:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺ ដល់អ្នកនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងធ្វើជាពន្លឺដល់អ្នកនៅពេលយប់ តទៅ គឺព្រះយេហូវ៉ានឹងធ្វើជាពន្លឺដល់អ្នកជារៀងរហូត ហើយព្រះរបស់អ្នកនឹងបានជាសិរីល្អដល់អ្នក។ ព្រះអាទិត្យរបស់អ្នកនឹងលែងលិច ហើយព្រះចន្ទរបស់អ្នកនឹងមិនជ្រេទៀតឡើយ ព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់អ្នក ហើយគ្រានៃសេចក្ដីសោកសៅរបស់អ្នកនឹងផុតទៅ។
អេសាយ 60:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់ឯងនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងបានសំរាប់ជាពន្លឺដល់ឯងតទៅ គឺព្រះយេហូវ៉ា ទ្រង់នឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯងវិញ ហើយព្រះនៃឯងនឹងជាសិរីល្អដល់ឯងដែរ ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្ដីសោកសៅរបស់ឯងនឹងផុតទៅ