អេសាយ 59:14-15
អេសាយ 59:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
អេសាយ 59:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាព្រះអង្គមិនរកយុត្តិធម៌ ឲ្យយើងខ្ញុំទេ ព្រះអង្គក៏មិនសង្គ្រោះយើងខ្ញុំដែរ ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ គ្មានសេចក្ដីពិតទេ យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។ សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់ ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។ ព្រះអម្ចាស់បានទតមើលការទាំងនេះ ហើយយល់ឃើញថាសុទ្ធតែអាក្រក់ គឺគ្មានយុត្តិធម៌ទាល់តែសោះ។
អេសាយ 59:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន អើ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្ដីយុត្តិធម៌ដូច្នេះក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា