អេសាយ 57:15-16

អេសាយ 57:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។ ដ្បិត​យើង​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជា‌និច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​យើង ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នេះ។

ចែក​រំលែក
អាន អេសាយ 57

អេសាយ 57:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​គង់​នៅ អស់‌កល្ប​ជានិច្ច ហើយ​ដែល​មាន​ព្រះ‌នាម​ដ៏វិសុទ្ធ​បំផុត មាន​ព្រះ‌បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។ យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។

ចែក​រំលែក
អាន អេសាយ 57

អេសាយ 57:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ ដ្បិត​អញ​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជានិច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​អញ ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នេះ​ដែរ

ចែក​រំលែក
អាន អេសាយ 57