អេសាយ 53:10-11

អេសាយ 53:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​បម្រើ របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​លោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​សម្រាប់​អ្នក​ដទៃ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ពូជ‌ពង្ស ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក ហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។ “ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​លោក។ អ្នក​បម្រើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​យ៉ាង​នោះ ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​វាយ​ព្រះ‌អង្គ​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់ កាល​ណាព្រះ‌យេហូវ៉ា​បាន​ថ្វាយ​ព្រះជន្ម​ព្រះ‌អង្គ ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​រួច​ហើយ ព្រះ‌អង្គ​នឹង​ឃើញ​ពូជ‌ពង្ស​របស់​ព្រះ‌អង្គ ហើយ​នឹង​ធ្វើឲ្យ​ព្រះ‌ជន្ម​ព្រះ‌អង្គ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា នឹង​ចម្រើន​ឡើង​តាម​រយៈ​ព្រះ‌អង្គ។ ក្រោយ​ពី​ការ​រងទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ព្រះ‌អង្គ​នឹង​ឃើញ​ពន្លឺ ព្រះ‌អង្គ​នឹង​បាន​ស្កប់‌ស្កល់ តាម​រយៈព្រះតម្រិះ​របស់ព្រះ‌អង្គ។ អ្នក​សុចរិត គឺ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុច្ចរិត ហើយ​ព្រះ‌អង្គ​នឹង​ទទួល​រង​អំពើ​ទុច្ចរិត​របស់​គេ។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ‌ចាប់ កាល​ណា​ព្រះ‌ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ‌ពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះ‌ជន្ម​ទ្រង់​ឲ្យ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ‌ហស្ត​ទ្រង់ ទ្រង់​នឹង​ឃើញ​ផល​នៃ​ការ​ដែល​ព្រលឹង​ទ្រង់​រង​វេទនា នោះ​នឹង​បាន​ស្កប់‌ស្កល់​ផង អ្នក​ដ៏​សុចរិត គឺ​ជា​អ្នក​បំរើ​របស់​អញ ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ

ចែក​រំលែក
អាន អេសាយ 53