អេសាយ 49:25
អេសាយ 49:25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។
អេសាយ 49:25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
អេសាយ 49:25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាចនឹងបានដោះចេញផង ដ្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ