អេសាយ 31:2
អេសាយ 31:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯព្រះអង្គវិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលរបស់ព្រះអង្គវិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងពួកវង្ស របស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃ ជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតនោះ។
អេសាយ 31:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ ព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង ព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។
អេសាយ 31:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯទ្រង់វិញ ទ្រង់ក៏មានប្រាជ្ញាដែរ ទ្រង់នឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលទ្រង់វិញឡើយ គឺទ្រង់នឹងក្រោកឡើងទាស់នឹងពួកវង្សរបស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃជាមួយនឹងពួកប្រព្រឹត្តអំពើទុច្ចរិតនោះ