អេសាយ 31:1
អេសាយ 31:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។
អេសាយ 31:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចម្បាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទេ ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
អេសាយ 31:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចំបាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកំឡាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ