អេសាយ 30:20-21
អេសាយ 30:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
អេសាយ 30:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាមានអាសន្ន ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា នៅពេលខ្វះខាត ព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ ព្រះអង្គដែលបង្រៀនអ្នក លែងពួននឹងអ្នកទៀតហើយ អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។ បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
អេសាយ 30:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយទោះបើព្រះអម្ចាស់ ទ្រង់ឲ្យឯងរាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកសេចក្ដីរឹបជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់ឯងមិនត្រូវលាក់ពីឯងទៀត គឺភ្នែកឯងនឹងឃើញពួកគ្រូនោះវិញ ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ