អេសាយ 30:18-21

អេសាយ 30:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​រង់‌ចាំ​ឱកាស នឹង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​ចាំ​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ព្រះ‌អង្គ ឱ​ប្រជា​ជន​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម​អើយ អ្នក​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌គុណ​ចំពោះ​អ្នក ដោយ​ឮ​សំឡេង​អ្នក​ស្រែក កាល​ណា​ព្រះ‌អង្គ​ឮ នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​អ្នក។ ទោះ​បើ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​ការ​ជិះជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​អ្នក​មិន​ត្រូវ​លាក់​ពី​អ្នក​ទៀត គឺ​ភ្នែក​អ្នក​នឹង​ឃើញ​ពួក​គ្រូ​នោះ។ កាល​ណា​អ្នក​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​ថា «គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។

ចែក​រំលែក
អាន អេសាយ 30

អេសាយ 30:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះអង្គ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះអង្គ ព្រះអង្គ​នឹង​ប្រណី​សន្ដោស ពេល​ណា​ព្រះអង្គ​ឮ​សំឡេង​អ្នក ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។ នៅ​គ្រា​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ខ្វះ​ខាត ព្រះអង្គ​នឹង​ប្រទាន​ទឹក​ឲ្យ​អ្នក​រាល់​គ្នា។ ព្រះអង្គ​ដែល​បង្រៀន​អ្នក លែង​ពួន​នឹង​អ្នក​ទៀត​ហើយ អ្នក​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​ភ្នែក។ បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា «នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។

ចែក​រំលែក
អាន អេសាយ 30

អេសាយ 30:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​រង់‌ចាំ​ឱកាស​នឹង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ទ្រង់ អើ ឱ​ជន‌ជាតិ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ឯង​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ទ្រង់​នឹង​មាន​ព្រះ‌គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក កាល​ណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង ហើយ​ទោះ​បើ​ព្រះ‌អម្ចាស់ ទ្រង់​ឲ្យ​ឯង​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​សេចក្ដី​រឹប‌ជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​ឯង​មិន​ត្រូវ​លាក់​ពី​ឯង​ទៀត គឺ​ភ្នែក​ឯង​នឹង​ឃើញ​ពួក​គ្រូ​នោះ​វិញ ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ

ចែក​រំលែក
អាន អេសាយ 30