ហូសេ 3:3-5

ហូសេ 3:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​និយាយ​ទៅ​នាង​ថា៖ «នាង​ត្រូវ​រស់​នៅ​ជា‌មួយ​ខ្ញុំ​ឲ្យ​បាន​យូរ មិន​ត្រូវ​ធ្វើ​ពេស្យា‌ចារ ឬ​ទៅ​ធ្វើ​ប្រពន្ធ​របស់​បុរស​ដទៃ​ណា​ឡើយ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​វិញ​ដូច្នោះ​ដែរ»។ ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​រស់​នៅ​ជា​យូរ​អង្វែង ដោយ​គ្មាន​ស្តេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា ឬ​បង្គោល​គោរព ក៏​គ្មាន​អេផូឌ ឬ​ថេរ៉ាភីម ទេ។ ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហើយ​ដាវីឌ ជា​ស្តេច​របស់​គេ។ នៅ​គ្រា​ចុង​ក្រោយ គេ​នឹង​ចូល​មក​រក​ព្រះ‌យេហូវ៉ា​ទាំង​ញាប់‌ញ័រ ហើយ​មក​ទទួល​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ហូសេ 3

ហូសេ 3:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ប្រាប់​នាង​ថា៖ «ចូរ​នៅ​ជា​មួយ​ខ្ញុំ​ឲ្យ​បាន​យូរ ចូរ​ឈប់​ធ្វើ​ស្ត្រី​ពេស្យា ហើយ​ឈប់​ស្រឡាញ់​បុរស​ផ្សេង​ទៀត​ទៅ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​វិញ​ដូច្នោះ​ដែរ»។ ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ ។ ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រក​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រក​ព្រះ‌អម្ចាស់​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ព្រះ‌ពរ​ពី​ព្រះអង្គ។

ចែក​រំលែក
អាន ហូសេ 3

ហូសេ 3:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ខ្ញុំ​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​នៅ​សំរាប់​អញ ជា​យូរ​លង់ មិន​ឲ្យ​ត្រូវ​ក្បត់​អញ ឬ​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា​ឡើយ អញ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​ដូច្នោះ​ដែរ នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​នៅ​ឥត​មាន​ស្តេច ឬ​ចៅហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ‌អង្វែង ក្រោយ​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​វិល​មក​វិញ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ នឹង​ដាវីឌ ជា​ស្តេច​របស់​គេ នៅ​ជាន់​ក្រោយ​បង្អស់ គេ​នឹង​មក​ពឹង​ជ្រក​នឹង​ព្រះ‌យេហូវ៉ា ហើយ​នឹង​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ដោយ​ញាប់‌ញ័រ។

ចែក​រំលែក
អាន ហូសេ 3