ហេប្រឺ 2:17-18
ហេប្រឺ 2:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាគួរឲ្យព្រះអង្គ មានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកដែរ ដើម្បីធ្វើជាសម្តេចសង្ឃ ដែលមានព្រះហឫទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការបម្រើព្រះ ដើម្បីថ្វាយយញ្ញបូជាសម្រាប់រំដោះប្រជាជនឲ្យរួចពីបាប។ ដ្បិតដោយព្រះអង្គបានរងទុក្ខលំបាក ទាំងត្រូវល្បួង ព្រះអង្គក៏អាចជួយអស់អ្នក ដែលត្រូវល្បួងបានដែរ។
ហេប្រឺ 2:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ* ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាប*ផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។
ហេប្រឺ 2:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាគួរឲ្យទ្រង់បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្ដីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្ដីល្បួងបានដែរ។