ហេប្រឺ 2:14-18

ហេប្រឺ 2:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយព្រោះ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​នឹង​គ្នា ព្រះ‌អង្គ​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដោយ​ព្រះ‌អង្គ​សុគត ដើម្បី​បំផ្លាញ​អា​នោះ​ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​អារក្ស ហើយ​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​បាវ​បម្រើ​អស់​មួយ​ជីវិត ដោយ​សារ​ការ​ភ័យ​ខ្លាច ឲ្យ​បាន​រួច​វិញ។ ដ្បិត​ព្រះ‌អង្គ​ពិត​ជា​មិន​បាន​យាង​មក​ជួយ​ពួក​ទេវតា​ទេ គឺ​ជួយ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។ ដ្បិត​ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​ល្បួង ព្រះ‌អង្គ​ក៏​អាច​ជួយ​អស់​អ្នក ដែល​ត្រូវ​ល្បួង​បាន​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កម្ទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។ ព្រះ‌យេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវតា*​ទេ គឺ​ព្រះអង្គ​មក​ជួយ​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បងប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។ ដោយ​ព្រះអង្គ​ផ្ទាល់​បាន​រង‌ទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បង‌ល ព្រះអង្គ​ក៏​អាច​ជួយ​អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 2

ហេប្រឺ 2:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ ដ្បិត​ច្បាស់​ជា​ទ្រង់​មិន​បាន​យក​ពួក​ទេវតា​ទេ គឺ​បាន​យក​ពូជ​លោក​អ័ប្រា‌ហាំ​វិញ ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ ដ្បិត​ដែល​ទ្រង់​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​សេចក្ដី​ល្បួង នោះ​ទ្រង់​ក៏​អាច​នឹង​ជួយ​ដល់​អស់​អ្នក ដែល​ត្រូវ​សេចក្ដី​ល្បួង​បាន​ដែរ។

ចែក​រំលែក
អាន ហេប្រឺ 2