ហេប្រឺ 12:9-11

ហេប្រឺ 12:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។ ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ? ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។ កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយ‌ផ្ចាល​យើង ហើយ​យើង​ក៏​កោត‌ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះវរ‌បិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង តាម​តែ​ខណ​ចិត្ត​របស់​គាត់​ប៉ុណ្ណោះ តែ​មិន​មែន​ជា​យូរ​ឆ្នាំ​ទេ ចំណែក​ព្រះ​ដែល​ទ្រង់​វាយ‌ផ្ចាល នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ កាល​ណា​យើង​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក នោះ​ទើប​បង្កើត​ផល​ដ៏​សុខ‌សាន្ត នៃ​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​រង​ទ្រាំ​នោះ​វិញ។

ចែក​រំលែក
អាន ហេប្រឺ 12