ហេប្រឺ 10:26-27
ហេប្រឺ 10:26-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
ហេប្រឺ 10:26-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើឲ្យយើងរួចពីបាបទៀតឡើយ គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!។
ហេប្រឺ 10:26-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្ដីជំនុំជំរះ នឹងសេចក្ដីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ