ហេប្រឺ 10:15-17
ហេប្រឺ 10:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណដ៏វិសុទ្ធ*ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។ បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ» ។
ហេប្រឺ 10:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ប្រាប់យើងដែរ ក្រោយពេលដែលទ្រង់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពួកគេក្រោយគ្រានោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យនៅក្នុងចិត្តរបស់គេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងគំនិតរបស់គេ»។ ព្រះអង្គក៏មានព្រះបន្ទូលបន្ថែមទៀតថា៖ «យើងនឹងលែងនឹកចាំពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀត»
ហេប្រឺ 10:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានបន្ទូលថា «ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងចិត្តគេ ហើយនឹងកត់ទុកនៅក្នុងគំនិតគេផង» នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា «អញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត»