ហាកាយ 1:5-8

ហាកាយ 1:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា! អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន តែ​ច្រូត​បាន​ផល​តិច អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់ អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា! ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុងរឿង​របស់​យើង» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក​ពាក់ តែ​មិន​បាន​កក់​ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ"។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ"។ ព្រះ‌យេហូវ៉ា​បង្គាប់​ថា "ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​យើង​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ផង

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក‌ពាក់ តែ​មិន​បាន​កក់‌ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​អញ​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ឡើង​ផង

ចែក​រំលែក
អាន ហាកាយ 1