ហាកាយ 1:4-6

ហាកាយ 1:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

"កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច‌បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ?" ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក​ពាក់ តែ​មិន​បាន​កក់​ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ"។

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ តើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់‌តែង ដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។ ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា! អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន តែ​ច្រូត​បាន​ផល​តិច អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់ អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។

ចែក​រំលែក
អាន ហាកាយ 1

ហាកាយ 1:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក‌ពាក់ តែ​មិន​បាន​កក់‌ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ។

ចែក​រំលែក
អាន ហាកាយ 1