ហាបាគូក 2:1-3

ហាបាគូក 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាត ខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉ម ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ខ្ញុំ​យ៉ាង​ណា តើ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ យ៉ាង​ណា​ខ្លះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម ដើម្បី​ឲ្យ​គេ​ស្រួល​អាន។ និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។

ចែក​រំលែក
អាន ហាបាគូក 2

ហាបាគូក 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​នឹង​ឈរ​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អង្គ នឹង​មាន​ព្រះ‌បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ «ចូរ​កត់​និមិត្ត​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ។ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សម្រាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ ហើយនៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ ប្រសិន‌បើ​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ពិត ឥត​រា‌រង់​ឡើយ។

ចែក​រំលែក
អាន ហាបាគូក 2

ហាបាគូក 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់‌ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។

ចែក​រំលែក
អាន ហាបាគូក 2