ហាបាគូក 1:5-10
ហាបាគូក 1:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរពិចារណាមើល ក្នុងចំណោមសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ យើងកំពុងតែធ្វើការមួយ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ។ ដ្បិតមើល៍! យើងនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅដែលមិនមែនជារបស់ខ្លួន គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ មកតែពីខ្លួនគេទេ។ ឯសេះរបស់គេលឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត ពួកពលសេះរបស់គេមកពីឆ្ងាយ លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី គេមកដើម្បីរឹបជាន់ មុខគេទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
ហាបាគូក 1:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតហេតុការណ៍មួយកំពុងតែកើតមាន នៅជំនាន់អ្នករាល់គ្នា។ ប្រសិនបើគ្រាន់តែឮគេនិយាយ នោះអ្នករាល់គ្នារកជឿពុំបានឡើយ។ មើល៍! យើងនឹងនាំជនជាតិខាល់ដេមក ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត! ពួកគេដើរកាត់ផែនដីទាំងមូល ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។ ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។ សេះរបស់ពួកគេបោលលឿនជាងខ្លារខិន ហើយពូកែជាងចចកដែលរកស៊ី នៅពេលព្រលប់ទៅទៀត។ កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។ ពួកគេនាំគ្នាមក ដើម្បីកម្ទេចបំផ្លាញ ទឹកមុខរបស់ពួកគេសាហាវណាស់ ពួកគេចាប់បានឈ្លើយសឹក ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។ ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។
ហាបាគូក 1:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរពិចារណាមើល ក្នុងសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ អញកំពុងតែធ្វើការ១ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ នឹងយសសក្តិរបស់គេ នោះមកតែពីខ្លួនគេទេ ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ