ហាបាគូក 1:11-12
ហាបាគូក 1:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកម្លាំងរបស់ខ្លួនទុកជាព្រះ។ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើព្រះអង្គមិនគង់នៅតាំងពីអស់កល្បរៀងមកទេឬ? យើងខ្ញុំរាល់គ្នា នឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានតម្រូវឲ្យគេត្រូវជំនុំជម្រះ ហើយឱថ្មដាអើយ ព្រះអង្គបានតាំងគេឡើងដើម្បីវាយផ្ចាល។
ហាបាគូក 1:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។ បពិត្រព្រះអម្ចាស់ ព្រះអង្គគង់នៅតាំងពីដើមរៀងមក ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយ ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ព្រះអង្គពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
ហាបាគូក 1:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកំឡាំងរបស់ខ្លួនទុកជាព្រះ។ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល