លោកុប្បត្តិ 8:21-22

លោកុប្បត្តិ 8:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លម្អៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។ ដរាប​ណា​មាន​ផែនដី​នៅ​ឡើយ ដរាប​នោះ​ក៏​នឹង​មាន​រដូវ​សាប​ព្រោះ រដូវ​ច្រូត​កាត់ មាន​ត្រជាក់ មាន​ក្ដៅ មាន​រដូវ​ក្ដៅ រដូវ​រងា មាន​ថ្ងៃ មាន​យប់ ជា​រហូត​ត​រៀង​ទៅ​មិន​ដែល​អាក់‌ខាន​ឡើយ»។