លោកុប្បត្តិ 50:24
លោកុប្បត្តិ 50:24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
លោកុប្បត្តិ 50:24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
លោកុប្បត្តិ 50:24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប