លោកុប្បត្តិ 50:20-21
លោកុប្បត្តិ 50:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
លោកុប្បត្តិ 50:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
លោកុប្បត្តិ 50:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ ដូច្នេះ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ។