លោកុប្បត្តិ 50:19-20
លោកុប្បត្តិ 50:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតតើខ្ញុំជាព្រះឬ? បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។
ចែករំលែក
អាន លោកុប្បត្តិ 50លោកុប្បត្តិ 50:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសព្រះជាម្ចាស់ទេ! បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។
ចែករំលែក
អាន លោកុប្បត្តិ 50លោកុប្បត្តិ 50:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ
ចែករំលែក
អាន លោកុប្បត្តិ 50