លោកុប្បត្តិ 49:22-24
លោកុប្បត្តិ 49:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យ៉ូសែបប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែប គេបាញ់ព្រួញមកលើយ៉ូសែប ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។ សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប ដែលគ្មាននរណាអាចយកជ័យជម្នះបាន សូមព្រះអង្គដែលជាគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល
លោកុប្បត្តិ 49:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។ មានពួកពលធ្នូធ្វើទុក្ខដល់វាយ៉ាងសាហាវ គេបានបាញ់ព្រួញដាក់វា ហើយរុកគួនវាជាខ្លាំង តែធ្នូរបស់វានៅតែខ្លាំងពូកែ ដៃរបស់វាមានកម្លាំង ដោយសារព្រះហស្ត នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ដោយសារនាមព្រះអង្គដែលជាគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល
លោកុប្បត្តិ 49:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូសែបជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង ពួកពលធ្នូបានធ្វើទុក្ខវាជាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកំឡាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក